ព្រះត្រៃបិដក ភាគ ៥១

 [​១២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​បុគ្គល​បាន​សេពគប់​ ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​ដំ​កល់​ស៊ប់​ ​បាន​ប្រព្រឹត្ត​រឿយ​ ​ៗ​ ​បាន​សន្សំទុក​ ​បាន​ប្រារព្ធ​ល្អ​ហើយ​ ​អានិសង្ស​ ​១១​ ​ប្រការ​ ​រមែង​កើត​ប្រាកដ​។​ ​អានិសង្ស​ ​១១​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​គឺ​ ​មេត្តាវិហារិ​បុគ្គល​ ​រមែង​ដេកលក់​ស្រួល​ ​១​ ​ភ្ញាក់​ឡើង​ស្រួល​ ​១​ ​មិនឃើញ​នូវ​សុបិន​អាក្រក់​ ​១​ ​ជាទីស្រឡាញ់​របស់​ពួក​មនុស្ស​ ​១​ ​ជាទីស្រឡាញ់​របស់​ពួក​អមនុស្ស​ ​១​ ​ពួក​ទេវតា​តែង​រក្សា​ ​១​ ​ភ្លើង​ក្តី​ ​ថ្នាំពិស​ក្តី​ ​គ្រឿង​សស្រ្តាវុធ​ក្តី​ ​មិន​ចូល​ទៅ​ក្នុង​កាយ​របស់​មេត្តាវិហារិ​បុគ្គល​នោះ​ ​១​ ​ចិត្ត​រមែង​តាំងនៅ​មាំ​ឆាប់​ ​១​ ​សម្បុរ​មុខថ្លា​ស្រស់បស់​ ​១​ ​ជា​អ្នក​មិន​វង្វេង​ ​ហើយ​ធ្វើ​មរណភាព​ ​១​ ​កាលបើ​មិនទាន់​ត្រាស់​ដឹង​នូវ​អរហត្ត​ដ៏​ក្រៃលែង​ជាង​មេត្តា​សមាបត្តិ​ទេ​ ​រមែង​បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ដែល​បុគ្គល​បាន​សេពគប់​ ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​ដំ​កល់​ស៊ប់​ ​បាន​ប្រព្រឹត្ត​រឿយ​ ​ៗ​ ​បាន​សន្សំទុក​ ​បាន​ប្រារព្ធ​ល្អ​ហើយ​ ​អានិសង្ស​ទាំង​ ​១១​ ​ប្រការ​នេះ​ ​រមែង​កើត​ប្រាកដ​។​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636864700311635745
ទៅកាន់ទំព័រ៖