ព្រះត្រៃបិដក ភាគ ៥១

 [​១២៣​]​ ​សម័យមួយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​វេ​ឡុវ​គ្រាម​ ​ជិត​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​ទស​ម​គហបតី​ ​អ្នក​នៅក្នុង​ក្រុង​ឈ្មោះ​ ​អដ្ឋ​កៈ​ ​បាន​មកដល់​ក្រុង​បាត​លិ​បុត្ត​ ​ដោយ​កិច្ច​នីមួយ​។​ ​លំដាប់នោះ​ ​ទស​ម​គហបតី​ ​អ្នក​នៅក្នុង​ក្រុង​អដ្ឋ​កៈ​ ​បាន​ចូល​ទៅ​រក​ភិក្ខុ​ ​១​ ​រូប​ ​ក្នុង​កុក្កុដា​រាម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ភិក្ខុ​នោះ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​ទីណា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រោះ​យើង​ចង់​ជួប​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​។​ ​ភិក្ខុ​នោះ​តប​ថា​ ​ម្នាល​គហបតី​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​នុ៎ះ​ ​គង់នៅ​ក្នុង​វេ​ឡុវ​គ្រាម​ ​ជិត​ក្រុង​វេសាលី​។​ ​លំដាប់នោះ​ ​ទស​ម​គហបតី​ ​អ្នក​នៅក្នុង​ក្រុង​អដ្ឋ​កៈ​ ​សម្រេច​នូវ​កិច្ច​នោះ​ ​ក្នុង​ក្រុង​បាត​លិ​បុត្ត​ ​ហើយ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្នុង​វេ​ឡុវ​គ្រាម​ ​ជិត​ក្រុង​វេសាលី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636864700511217160
ទៅកាន់ទំព័រ៖