ព្រះត្រៃបិដក ភាគ ៥១
របស់ណា ដែលបានឃើញ ឮ ទទួលរស ដឹង ដល់ ស្វែងរក ត្រិះរិះដោយចិត្តហើយ ក៏មិនសំគាល់ ក្នុងរបស់ទាំងនោះឡើយ គ្រាន់តែមានសញ្ញាជាធម្មតាតែប៉ុណ្ណោះ។
[១២៧] លំដាប់នោះ ពួកភិក្ខុជាច្រើនរូប ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏បានពោលទៅនឹងព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុបានសមាធិ មានសភាពដូច្នោះ មានដែរឬ ដូចជាភិក្ខុដែលមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថាទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ
ID: 636864708420569549
ទៅកាន់ទំព័រ៖