ព្រះត្រៃបិដក ភាគ ៥១

​សូត្រ​ដែល​មិន​រួបរួម​ដោយ​បណ្ណា​សកៈ​


 [​១២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គង្វាលគោ​ប្រកបដោយ​អង្គ​ ​១១​ ​ប្រការ​ ​មិន​គួរ​រក្សា​ហ្វូងគោ​ ​មិន​គួរ​ធ្វើ​គោ​ឲ្យ​ចំរើន​បានទេ​។​ ​ប្រកបដោយ​អង្គ​ទាំង​ ​១១​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គង្វាលគោ​ក្នុង​លោក​នេះ​ ​មិន​ស្គាល់​រូប​គោ​ ​១​ ​មិន​ឈ្លាសវៃ​ក្នុង​លក្ខណៈ​ ​១​ ​មិន​ចេះ​ឆ្កឹះឆ្កៀល​ពងរុយ​ ​១​ ​មិន​ចេះ​បិទ​ដំបៅ​ ​១​ ​មិន​ចេះ​ធ្វើ​ភ្នក់​ផ្សែង​ ​១​ ​មិន​ស្គាល់​កំពង់​ ​១​ ​មិន​ស្គាល់​ទឹកផឹក​ ​១​ ​មិន​ស្គាល់ផ្លូវ​ ​១​ ​មិន​ឈ្លាសវៃ​ក្នុង​គោចរដ្ឋាន​ ​១​ ​រូត​ទឹកដោះ​មិន​ឲ្យ​មាន​សេសសល់​ ​១​ ​មិន​បូជា​គោឈ្មោល​ ​ដែល​ជា​បិតា​របស់​គោ​ ​ជា​មេដឹកនាំ​គោ​ ​ដោយ​អតិរេក​បូជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាយ​គោបាល​ ​ប្រកបដោយ​អង្គ​ ​១១​ ​នេះឯង​ ​មិន​គួរ​រក្សា​ហ្វូងគោ​ ​មិន​គួរ​ធ្វើ​គោ​ឲ្យ​ចំរើន​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ភិក្ខុ​ប្រកបដោយ​ធម៌​ទាំង១១​ ​ប្រការ​ ​មិន​គួរ​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​មិន​ទៀង​ក្នុង​ចក្ខុ​។​ ​បេ​។​ ​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636864709988829249
ទៅកាន់ទំព័រ៖