ព្រះត្រៃបិដក ភាគ ៥១
[១៣០] ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គទាំង ១១ ប្រការ ទើបគួរដើម្បីរក្សាហ្វូងគោ ធ្វើគោឲ្យចំរើនបាន។ ប្រកបដោយអង្គទាំង ១១ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ ជាអ្នកស្គាល់រូបគោ ១។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ១១ ប្រការ ទើបគួរឃើញរឿយ ៗ នូវការមិនទៀង ក្នុងចក្ខុ។បេ។ ឃើញរឿយ ៗ នូវការលះចោល យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១១ ប្រការ បុគ្គលគួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ទាំង ១១ ប្រការ តើដូម្តេច។ គឺបឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១ មេត្តាចេតោវិមុត្តិ ១ ករុណាចេតោវិមុត្តិ ១ មុទិតាចេតោវិមុត្តិ ១ ឧបេក្ខាចេតោវិមុត្តិ ១ អាកាសានញ្ចាយតនៈ ១ វិញ្ញាណញ្ចាយតនៈ ១ អាកិញ្ចញ្ញាយតនៈ ១ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១១ ប្រការនេះ បុគ្គលគួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។
ID: 636864710665507953
ទៅកាន់ទំព័រ៖