ព្រះត្រៃបិដក ភាគ ៥១

​អានន្ទ​ដ៏​មាន​អាយុ​នេះ​ ​អាច​និង​ចែក​អត្ថ​នៃ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ដោយ​សេចក្តី​បំប្រួញ​ ​មិនទាន់​ចែក​អត្ថ​ដោយ​ពិស្តារ​ ​ឲ្យ​ពិស្តារ​ទៅ​បាន​ ​សូម​អានន្ទ​ដ៏​មាន​អាយុ​ ​កុំ​ឲ្យ​បង្អែបង្អង់​ ​មេត្តា​ចែក​អត្ថ​នេះ​ឲ្យ​ទាន​។​ ​ម្នាល​អាវុសោ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​ខ្ញុំ​និង​សំដែង​ប្រាប់​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ថេរ​វាចា​ ​របស់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​របស់​យើង​ ​ទ្រង់​សំដែង​នូវ​ឧទ្ទេស​ណា​ ​ដោយ​សេចក្តី​បំប្រួញ​ ​ទ្រង់​មិនទាន់​ចែក​អត្ថ​ដោយ​ពិស្តារ​ ​ស្រាប់តែ​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ ​(​ឧទ្ទេស​នោះ​ថា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ដឹង​សភាវៈ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​គប្បី​ដឹង​សភាវៈ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​លុះ​ដឹង​នូវ​សភាវៈ​ ​មិនមែន​ធម៌​ផង​ ​ធម៌​ផង​ ​ដឹង​នូវ​សភាវៈ​ ​មិនមែន​ប្រយោជន៍​ផង​ ​ប្រយោជន៍​ផង​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​ភិក្ខុ​គប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះ​ ​ម្នាល​អាវុសោ​ ​សភាវៈ​មិនមែន​ធម៌​ ​តើ​ដូចម្តេច​ ​ធម៌​ ​តើ​ដូចម្តេច​ ​សភាវៈ​មិនមែន​ប្រយោជន៍​ ​តើ​ដូចម្តេច​ ​ប្រយោជន៍​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636864557487976699
ទៅកាន់ទំព័រ៖