ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការបាន​សម្រេច​ ​មិន​ឃ្លាត​ ​(​ចាកស្ថាន​សួគ៌​ ​និង​មគ្គ​)​ ​ព្រោះ​អាស្រ័យ​នូវ​សម្មត្តៈ​ ​យ៉ាងនេះ​ឯង​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​បុគ្គល​ដែល​ប្រកបដោយ​មិច្ឆាទិដ្ឋិ​ ​មិច្ឆាសង្កប្បៈ​ ​មិច្ឆាវាចា​ ​មិច្ឆា​កម្មន្តៈ​ ​មិច្ឆាអាជីវៈ​ ​មិច្ឆា​វាយាមៈ​ ​មិច្ឆាសតិ​ ​មិច្ឆាសមាធិ​ ​មិច្ឆា​ញាណៈ​ ​មិច្ឆា​វិមុត្តិ​ ​បាន​សមាទាន​ ​នូវ​កាយ​កម្ម​ណា​ផង​ ​ដ៏​បរិបូណ៌​តាម​ទិដ្ឋិ​ ​វចីកម្ម​ណា​ផង​.​.​.​ ​បាន​សមាទាន​ ​នូវ​មនោ​កម្ម​ណា​ផង​ ​ដ៏​បរិបូណ៌​តាម​ទិដ្ឋិ​ ​ចេតនា​ណា​ផង​ ​សេចក្តី​ប្រាថ្នា​ណា​ផង​ ​ការ​ដំ​កល់​ចិត្ត​ណា​ផង​ ​សង្ខារ​ទាំងឡាយ​ណា​ផង​ ​(​របស់​បុរស​បុគ្គល​ ​ដែល​ប្រកបដោយ​មិច្ឆាទិដ្ឋិ​ជាដើម​នោះ​)​ ​ធម៌​ទាំងអស់​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទី​ពេញចិត្ត​ ​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ទិដ្ឋិ​ជា​អំពើអាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ពូជ​ស្តៅ​ក្តី​ ​ពូជ​ននោងព្រៃ​ក្តី​ ​ពូជ​ម្រះ​ក្តី​ ​ដែល​បុគ្គល​ដាំ​ក្នុង​ផែនដី​ដែល​សើម​ ​ស្រូប​យក​នូវ​រស​បឋវីធាតុ​ណា​ផង​ ​ស្រូប​យក​នូវ​រស​អាបោធាតុ​ណា​ផង​ ​របស់​ទាំងអស់​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មាន​រស​ល្វីង​ ​រស​ហឹរ​ ​រស​ចត់​។​ ​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636864545018683496
ទៅកាន់ទំព័រ៖