ព្រះត្រៃបិដក ភាគ ៥១

 [​១៩​]​ ​សម័យ​នោះ​ឯង​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​កក់​ជំរះ​ក្បាល​ ​ក្នុង​ថ្ងៃឧបោសថ​នោះ​ ​ហើយ​ស្លៀក​នូវ​គូ​សំពត់​សម្បកឈើ​ដ៏​ថ្មី​ ​កាន់​យក​ស្បូវ​ស្រស់​ ​១​ ​ក្តាប់​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​ ​ក្នុង​ទី​ជិត​នៃ​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​កំពុង​កក់​ជំរះ​ក្បាល​ ​ក្នុង​ថ្ងៃឧបោសថ​នោះ​ ​ស្លៀក​នូវ​គូ​សំពត់​សម្បកឈើ​ដ៏​ថ្មី​ ​កាន់​យក​ស្បូវ​ស្រស់​ ​១​ ​ក្តាប់​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ ​ក្នុង​ទី​ជិត​នៃ​ ​(​ព្រះអង្គ​)​ ​លុះ​ទ្រង់ទត​ឃើញ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​និង​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​ដូច្នេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​ហេតុ​ដូចម្តេច​ ​បាន​ជា​អ្នក​កក់​ជំរះ​ក្បាល​ ​ក្នុង​ថ្ងៃឧបោសថ​នោះ​ ​ស្លៀក​នូវ​គូ​សំពត់​សម្បកឈើ​ដ៏​ថ្មី​ ​កាន់​យក​នូវ​ស្បូវ​ស្រស់​ ​១​ ​ក្តាប់​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​ ​ក្នុងថ្ងៃនេះ​ ​មានហេតុ​ដូចម្តេច​ ​ដល់​ត្រកូល​របស់​ព្រាហ្មណ៍​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការ​ជំរះ​បាប​ ​(​និង​មាន​)​ ​ដល់​ត្រកូល​របស់​ព្រាហ្មណ៍​ក្នុងថ្ងៃនេះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​ជំរះ​បាប​របស់​ពួក​ព្រាហ្មណ៍​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636864560875860475
ទៅកាន់ទំព័រ៖