ព្រះត្រៃបិដក ភាគ ៥១
[២២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ ប្រការនេះ ដែលភិក្ខុចំរើនហើយ តែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ។ ធម៌ ១០ ប្រការ តើដូចម្តេច។ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ សម្មាញាណៈ ១ សម្មាវិមុត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ ប្រការនេះឯង ដែលភិក្ខុចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ។
ចប់ បច្ចោរោហណិវគ្គ ទី២។
ឧទ្ទាននៃបច្ចោរោហណិវគ្គនោះគឺ
និយាយអំពីសេចក្តីចំរើន ១ សភាពមិនមែនធម៌ ១ អជិតបរិព្វាជក ១ សគារវព្រាហ្មណ៍ ១ ធម៌ជាត្រើយ ខាងអាយ ពីរលើក ការជំរះបាប ១ ប្រធាននៃសម្មាទិដ្ឋិ ប្រៀបដោយព្រះអាទិត្យ ១ ធម៌ធ្វើឲ្យអស់ទៅនៃអាសវៈ ១។
ID: 636864562415688548
ទៅកាន់ទំព័រ៖