ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង មានផលច្រើន មានអានិសង្សច្រើន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។
[២៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់បង់នូវមោហៈ ជាទីបំផុត ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។ ធម៌ទាំង ១០ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់បង់នូវមោហៈជាទីបំផុត ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។
[២៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីសេចក្តីស្ងប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង ប្រព្រឹត្តទៅ ដើម្បីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីសេចក្តីស្ងប់
ID: 636864563049154780
ទៅកាន់ទំព័រ៖