ព្រះត្រៃបិដក ភាគ ៥១
[៣០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ដែលបុគ្គលបានចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់បង់នូវមោហៈជាទីបំផុត ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យរឿយ ៗ ហើយ មានកិរិយាកំចាត់បង់នូវរាគៈជាទីបំផុត កំចាត់បង់នូវទោសៈជាទីបំផុត កំចាត់បង់នូវមោហៈជាទីបំផុត ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។
[៣១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ១០ នេះ ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យរឿយ ៗ ហើយ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយតែម៉្យាង ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីសេចក្តីស្ងប់ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹងព្រម ដើម្បីព្រះនិព្វាន ក្រៅអំពីវិន័យរបស់ព្រះសុគត មិនមានឡើយ។ ធម៌ ១០ តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ១០ នេះឯង ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យរឿយ ៗ ហើយ
ID: 636864563553723640
ទៅកាន់ទំព័រ៖