ព្រះត្រៃបិដក ភាគ ៥១

​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អធម៌​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​យល់​ខុស​ ​១​។​បេ​។​ ​ការ​រួច​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​យល់​ត្រូវ​ ​១​។​បេ​។​ ​ការ​រួច​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​។​
 [​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ធម៌​ដែល​ប្រកបដោយ​អាសវៈ​ផង​ ​នូវ​ធម៌​មិន​មាន​អាសវៈ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ប្រកបដោយ​អាសវៈ​ ​តើ​អ្វីខ្លះ​។​ ​គឺ​សេចក្តី​យល់​ខុស​ ​១​។​បេ​។​ ​ការ​រួច​ខុស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ប្រកបដោយ​អាសវៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​មិន​មាន​អាសវៈ​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​សេចក្តី​យល់​ត្រូវ​ ​១​។​បេ​។​ ​ការ​រួច​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​មិន​មាន​អាសវៈ​។​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636864564915611535
ទៅកាន់ទំព័រ៖