ព្រះត្រៃបិដក ភាគ ៥១
[៤០] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលប្រកបដោយទោសផង នូវធម៌មិនមានទោសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ប្រកបដោយទោស តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ប្រកបដោយទោស។ ម្នាលភិក្ខុទាំងឡាយ ធម៌មិនមានទោស តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌មិនមានទោស។
[៤១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ ដែលគួរដុតកំដៅផង មិនគួរដុតកំដៅផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលគួរដុតកំដៅ តើអ្វីខ្លះ។
ID: 636864565175376393
ទៅកាន់ទំព័រ៖