ព្រះត្រៃបិដក ភាគ ៥១
ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលមិនញុំាងសត្វឲ្យដល់នូវការសន្សំវដ្តៈ។
[៤៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលញុំាងទុក្ខឲ្យកើតឡើងផង នូវធម៌ដែលញុំាងសុខឲ្យកើតឡើងផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលញុំាងទុក្ខឲ្យកើតឡើង តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលញុំាងទុក្ខឲ្យកើតឡើង។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលញុំាងសុខឲ្យកើតឡើង តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលញុំាងសុខឲ្យកើតឡើង។
[៤៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម៌ដែលមានផលជាទុក្ខផង នូវធម៌ដែលមានផលជាសុខផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។
ID: 636864565669334646
ទៅកាន់ទំព័រ៖