ព្រះត្រៃបិដក ភាគ ៥១
ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មគ្គខ្មៅ តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គខ្មៅ។ ម្នាលភិក្ខុទាំងឡាយ មគ្គស តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គស។
[៤៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសទ្ធម្មផង នូវអសទ្ធម្មផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសទ្ធម្ម តើអ្វីខ្លះ។ គឺសេចក្តីយល់ខុស ១។បេ។ ការរួចខុស ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ សទ្ធម្ម តើអ្វីខ្លះ។ គឺសេចក្តីយល់ត្រូវ ១។បេ។ ការរួចត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធម្ម។
ID: 636864566369824712
ទៅកាន់ទំព័រ៖