ព្រះត្រៃបិដក ភាគ ៥១
បុគ្គលជាមិច្ឆាសតិ រមែងមានមិច្ឆាសមាធិ បុគ្គលជាមិច្ឆាសមាធិ រមែងមានមិច្ឆាញាណៈ បុគ្គលជាមិច្ឆាញាណៈ រមែងមានមិច្ឆាវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ វិជ្ជាជាប្រធានក្នុងការជួបប្រសព្វនូវពួកកុសលធម៌ ហិរិ និងឱត្តប្បៈ ក៏គង់ជាប់តាមដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រកបដោយវិជ្ជា ជាអ្នកចេះដឹង រមែងមានសម្មាទិដ្ឋិ បុគ្គលជាសម្មាទិដ្ឋិ រមែងមានសម្មាសង្កប្បៈ បុគ្គលជាសម្មាសង្កប្បៈ រមែងមានសម្មាវាចា បុគ្គលជាសម្មាវាចា រមែងមានសម្មាកម្មន្តៈ បុគ្គលជាសម្មាកម្មន្តៈ រមែងមានសម្មាអាជីវៈ បុគ្គលជាសម្មាអាជីវៈ រមែងមានសម្មាវាយាមៈ បុគ្គលជាសម្មាវាយាមៈ រមែងមានសម្មាសតិ បុគ្គលជាសម្មាសតិ រមែងមានសម្មាសមាធិ បុគ្គលជាសម្មាសមាធិ រមែងមានសម្មាញាណៈ បុគ្គលជាសម្មាញាណៈ រមែងមានសម្មាវិមុត្តិ។
[៦] ម្នាលភិក្ខុទាំងឡាយ ហេតុដែលនាំឲ្យសាបរលាបទៅនេះមាន ១០ យ៉ាង។ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយសម្មាទិដ្ឋិ រមែងមានមិច្ឆាទិដ្ឋិសាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា មានមិច្ឆាទិដ្ឋិជាបច្ច័យ អកុសលធម៌ទាំងឡាយនោះ របស់បុគ្គលជាសម្មាទិដ្ឋិនោះ រមែងសាបរលាបទៅ
ID: 636864546038821845
ទៅកាន់ទំព័រ៖