ព្រះត្រៃបិដក ភាគ ៥១

​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​ ​ដល់​នូវ​សរណៈ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​តទៅ​។​
 [​៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ការ​បន្សាត់​បង់​ដ៏​ប្រសើរ​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​នូវ​ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​បន្សាត់​បង់​ដ៏​ប្រសើរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ដូច្នេះ​ថា​ ​ផល​ដ៏​លាមក​ ​របស់​បាណាតិបាត​ ​មាន​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ដោយពិត​ ​អរិយ​សាវក​នោះ​ ​លុះ​ពិចារណា​ដូច្នេះហើយ​ ​លះបង់​នូវ​បាណាតិបាត​ ​បន្សាត់​បង់​បាណាតិបាត​។​ ​ផល​ដ៏​លាមក​របស់​អទិន្នាទាន​ ​មាន​ក្នុង​បច្ចុប្បន្ន​ផង​ ​ក្នុង​លោកខាងមុខ​ផង​ ​ដោយពិត​ ​អរិយ​សាវក​នោះ​ ​លុះ​ពិចារណា​ដូច្នេះហើយ​ ​លះបង់​នូវ​អទិន្នាទាន​ ​បន្សាត់​បង់​អទិន្នាទាន​។​ ​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636864569737067307
ទៅកាន់ទំព័រ៖