ព្រះត្រៃបិដក ភាគ ៥១

 [​៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ត្រើយ​ខាងអាយ​ផង​ ​នូវ​ត្រើយ​ខាងនាយ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ស្តាប់​នូវ​ធម៌​នោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រើយ​ខាងអាយ​ ​តើ​ដូចម្តេច​ ​ត្រើយ​ខាងនាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សម្លាប់សត្វ​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​ការ​សម្លាប់សត្វ​ ​ជា​ត្រើយ​ខាងនាយ​។​ ​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ជា​ត្រើយ​ខាងនាយ​។​ ​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ជា​ត្រើយ​ខាងនាយ​។​ ​ការ​ពោល​នូវ​ពាក្យ​កុហក​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​ការ​ពោល​ពាក្យ​កុហក​ ​ជា​ត្រើយ​ខាងនាយ​។​ ​សំដី​ញុះញង់​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​សំដី​ញុះញង់​ ​ជា​ត្រើយ​ខាងនាយ​។​ ​សំដី​អាក្រក់​ ​ជា​ត្រើយ​ខាងអាយ​ ​កិរិយា​វៀរចាក​សំដី​អាក្រក់​ ​ជា​ត្រើយ​ខាងនាយ​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636864570757295661
ទៅកាន់ទំព័រ៖