ព្រះត្រៃបិដក ភាគ ៥២

 ​ព្រះអាទិត្យ​រុងរឿង​ ​ក្នុង​វេលា​ថ្ងៃ​ ​ព្រះចន្ទ​រុងរឿង​ ​ក្នុង​វេលា​យប់​ ​ក្សត្រ​ទ្រង់​ប្រដាប់​ពេញ​យស​ហើយ​ ​រមែង​រុងរឿង​ ​សមណព្រាហ្មណ៍​អ្នកមាន​ឈាន​ ​រមែង​រុងរឿង​ ​ឯ​ព្រះសម្ពុទ្ធ​ ​រមែង​រុងរឿង​ដោយ​តេជះ​រហូត​ថ្ងៃ​ ​និង​យប់​ទាំងអស់​។​ ​
 អ្នក​ដែល​មាន​បាប​បន្សាត់​ហើយ​ ​ឈ្មោះថា​ព្រាហ្មណ៍​ ​អ្នក​ដែល​តថាគត​ហៅថា​សមណៈ​ ​ព្រោះ​ការប្រព្រឹត្តិ​រម្ងាប់​ ​អ្នក​ដែល​បណ្តេញ​មន្ទិល​នៃ​ខ្លួន​ ​ហេតុ​នោះ​ទើប​តថាគត​ហៅថា​ ​បព្វជិត​។​ ​
 ព្រាហ្មណ៍​ ​មិន​គប្បី​ប្រហារ​ព្រាហ្មណ៍​ទេ​ ​(​ចំណែក​)​ ​ព្រាហ្មណ៍​ ​(​ដែល​ត្រូវ​គេ​ប្រហារ​ហើយ​)​ ​មិន​គប្បី​ចងពៀរ​ចំពោះ​ព្រាហ្មណ៍​នោះ​ ​តថាគត​តិះដៀល​ព្រាហ្មណ៍​ ​ដែល​ប្រហារ​ព្រាហ្មណ៍​ ​ព្រាហ្មណ៍​ណា​ ​ចងពៀរ​ចំពោះ​ព្រាហ្មណ៍​នោះ​ ​តថាគត​តិះដៀល​ព្រាហ្មណ៍​នោះ​ ​ក្រៃលែង​ជាង​នោះ​ទៅទៀត​។​ ​
 ការ​ហាមឃាត់​ចិត្ត​ ​ចាក​អារម្មណ៍​ជាទីស្រឡាញ់​ ​របស់​ព្រាហ្មណ៍​នោះ​ ​មិនមែន​ប្រសើរ​បន្តិចបន្តួច​ទេ​ ​ចិត្ត​ដែល​គិត​បៀតបៀន​គេ​ ​ងាក​ចេញ​ចាក​វត្ថុ​ណា​ ​ៗ​ ​សេចក្តី​ទុក្ខ​ព្រោះ​វត្ថុ​នោះ​ ​ៗ​ ​ក៏​រម្ងាប់​ទៅ​បាន​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636865045506009734
ទៅកាន់ទំព័រ៖