ព្រះត្រៃបិដក ភាគ ៥២

 ​អំពើអាក្រក់​ ​ដោយ​ទ្វារ​កាយ​ ​ទ្វារ​វាចា​ ​ទ្វារ​ចិត្ត​ ​របស់​បុគ្គល​ណា​ ​មិន​មាន​ទេ​ ​តថាគត​ហៅ​បុគ្គល​ ​ដែល​បាន​សង្រួម​ដោយ​ឋាន​ទាំង​ ​៣​ ​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​ ​
 បុគ្គល​ចេះ​ធម៌អាថ៌​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​សំដែង​ហើយ​ ​អំពីសំណាក់​គ្រូ​ណា​ ​គប្បី​នមស្ការ​គ្រូ​នោះ​ដោយ​គោរព​ ​ដូច​ព្រាហ្មណ៍​ដែល​គោរព​បូជា​ភ្លើង​ដូច្នោះ​ដែរ​។​ ​
 បុគ្គល​ដែល​ឈ្មោះថា​ព្រាហ្មណ៍​ ​ព្រោះ​ផ្នួងសក់​ ​ក៏​មិនមែន​ ​ព្រោះ​គោត្រ​ក៏​មិនមែន​ ​ព្រោះ​ជាតិ​ ​ក៏​មិនមែន​ ​សច្ចៈ​ផង​ ​ធម៌​ផង​ ​មាន​ក្នុង​បុគ្គល​ណា​ ​បុគ្គល​នោះ​ឈ្មោះថា​ ​អ្នក​ស្អាត​ផង​ ​បុគ្គល​នោះ​ឈ្មោះថា​ ​ព្រាហ្មណ៍​ផង​។​
 ​នែ​អ្ន​ក​អ័​ប្ប​ប្រាជ្ញា​អើយ​ ​អ្នកមាន​ប្រយោជន៍អ្វី​ ​ដោយ​ការ​ទុក​ផ្នួងសក់​ ​អ្នកមាន​ប្រយោជន៍អ្វី​ ​ដោយ​ការ​ទ្រទ្រង់​សំពត់​ស្បែក​ខ្លា​ ​បើ​សន្តាន​ខាងក្នុង​របស់​អ្នក​ ​សឹង​សាំញ៉ាំ​ដោយ​រាគាទិក្កិលេស​ ​អ្នក​ឈ្មោះថា​ដុសខាត់​តែ​កាយ​ខាងក្រៅ​ទេ​។​ ​
 តថាគត​ហៅ​បុគ្គល​អ្នក​ទ្រទ្រង់​សំពត់​បំសុកូល​ ​មាន​កាយ​ស្គម​ ​មានខ្លួន​រវាម​ដោយ​សរសៃ​ ​ជា​បុគ្គល​ឯកឯង​ ​ចំរើន​ឈាន​ក្នុង​ព្រៃ​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636865045892511840
ទៅកាន់ទំព័រ៖