ព្រះត្រៃបិដក ភាគ ៥២

 ​តថាគត​ហៅ​បុគ្គល​ ​ដែល​មិន​មាន​សេចក្តី​ក្រោធ​ ​មាន​ធុតង្គ​វត្ត​ ​មាន​ចតុប្បារិសុទ្ធិ​សីល​ ​មិន​មាន​តណ្ហា​គ្រឿង​ប៉ោង​ចិត្ត​ ​មាន​ឥន្ទ្រិយ​ទូន្មាន​ហើយ​ ​មាន​សរីរៈ​ឋិតនៅ​ក្នុង​ទីបំផុត​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​ ​
 បុគ្គល​ណា​ ​មានចិត្ត​មិនបាន​ជាប់​នៅ​ ​ក្នុង​កាម​ទាំងឡាយ​ ​ដូច​ទឹក​លើ​ស្លឹក​ឈូក​ ​ឬដូច​គ្រាប់​ស្ពៃ​លើ​ចុង​ដែក​ស្រួច​ ​តថាគត​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​ ​
 បុគ្គល​ណា​ ​ក្នុង​សាសនា​នេះឯង​ ​ដឹង​ច្បាស់​នូវ​ការ​អស់​ទុក្ខ​របស់​ខ្លួន​ ​តថាគត​ហៅ​បុគ្គល​នោះ​ ​ដែល​មាន​ខន្ធ​ភារៈ​ ​ដាក់ចុះ​ហើយ​ ​ដែល​រួច​ស្រឡះ​ចាក​កិលេស​ទាំងឡាយ​ ​ថា​ជា​ព្រាហ្មណ៍​។​ ​
 តថាគត​ហៅ​ ​បុគ្គល​អ្នកមាន​ប្រាជ្ញា​ជ្រៅ​ ​មាន​ប្រាជ្ញា​ជា​គ្រឿង​ទំ​លាយ​កិលេស​ ​អ្នក​ឈ្លាស​ក្នុង​ផ្លូវ​ ​និង​មិនមែន​ផ្លូវ​ ​បានសម្រេច​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​
 ​តថាគត​ហៅ​ ​បុគ្គល​ដែល​មិន​ច្រឡំ​ដោយ​ជន​ទាំងឡាយ​ ​ពីរ​ពួក​ ​គឺ​គ្រហស្ថ​ ​១​ ​បព្វជិត​ ​១​ ​ជា​អ្នក​ត្រាច់​ទៅ​ដោយ​មិន​មាន​សេចក្តី​អាល័យ​ ​មាន​សេចក្តី​ប្រាថ្នា​តិច​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​ ​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636865046702018142
ទៅកាន់ទំព័រ៖