ព្រះត្រៃបិដក ភាគ ៥២

 ​អ្នកណា​ ​មិន​មាន​សេចក្តី​អាល័យ​គឺ​តណ្ហា​ ​មិន​មាន​សេចក្តី​សង្ស័យ​ក្នុង​អ្វី​សោះ​ ​ព្រោះ​ដឹង​ច្បាស់​ធម៌​ ​តថាគត​ហៅ​បុគ្គល​នោះ​ ​ដែល​មានចិត្ត​ចុះ​ស៊ប់​កាន់​ព្រះនិព្វាន​ ​ដែល​មាន​ព្រះ​អរហត្តផល​ដល់ហើយ​ ​ដោយលំដាប់​ ​ថា​ជា​ព្រាហ្មណ៍​។​ ​
 បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​លះបង់​បុណ្យ​ ​និង​បាប​ទាំង​ ​២​ ​និង​កិលេស​ជា​គ្រឿង​ចំពាក់​ ​(​មាន​រាគៈ​ជាដើម​)​ ​ចេញ​ហើយ​ ​តថាគត​ហៅ​បុគ្គល​នោះ​ ​ដែល​ជា​អ្នក​មិន​មាន​សេចក្តី​សោក​ ​មាន​ធូលី​ ​គឺ​កិលេស​អស់ហើយ​ ​ជា​អ្នក​បរិសុទ្ធ​ ​ថា​ជា​ព្រាហ្មណ៍​។​ ​
 ​តថាគត​ហៅ​បុគ្គល​ ​ដែល​មិន​មាន​សេចក្តី​សៅហ្មង​ ​ដូច​ព្រះចន្ទ្រ​ប្រាសចាក​មន្ទិល​ ​ជា​អ្នក​បរិសុទ្ធ​ ​មានចិត្ត​ជ្រះថ្លា​ ​មិន​កករ​ល្អក់​ ​អស់​សេចក្តី​ត្រេកអរ​ក្នុង​ភព​ហើយ​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​ ​
 បុគ្គល​ណា​ ​កន្លង​ផ្លូវវាង​ ​គឺ​រាគៈ​ ​និង​ភក់​ដែលគេ​ឆ្លង​បាន​ដោយ​កម្រ​ ​គឺ​កិលេស​ ​និង​សង្សារវដ្ដ​ ​និង​មោហៈ​ទាំងនេះ​បាន​ ​ជា​អ្នក​ឆ្លង​អន្លង់​ទាំង​ ​៤​ ​បាន​ដល់ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​ជា​អ្នកមាន​ឈាន​ ​មិន​ញាប់ញ័រ​ដោយ​តណ្ហា​ ​មិន​មាន​សេចក្តី​សង្ស័យ​ ​មិន​ប្រកាន់​មាំ​ ​ជា​អ្នក​រលត់កិលេស​ហើយ​ ​តថាគត​ហៅ​បុគ្គល​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​ ​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636865047429269738
ទៅកាន់ទំព័រ៖