ព្រះត្រៃបិដក ភាគ ៥២

 ​ទេវតា​ ​គន្ធព្វ​ ​និង​ពួក​មនុស្ស​ទាំងឡាយ​ ​មិនដឹង​គតិ​ ​របស់​បុគ្គល​ណា​ ​តថាគត​ហៅ​បុគ្គល​ ​ដែល​ជា​អ្នកមាន​អាសវៈ​អស់ហើយ​ ​ជា​ព្រះអរហន្ត​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​ ​
 បុគ្គល​ណា​ ​មិន​មាន​សេចក្តី​កង្វល់​ ​ក្នុង​កាលមុន​ផង​ ​ក្នុង​កាល​ជា​ខាងក្រោយ​ផង​ ​ក្នុង​កាល​ជា​កណ្តាល​ផង​ ​តថាគត​ហៅ​បុគ្គល​ ​ដែល​ជា​អ្នក​មិន​មាន​កង្វល់​ ​មិន​មាន​សេចក្តី​ប្រកាន់​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​
 តថាគត​ហៅ​វីរបុរស​ ​អ្នក​អង់អាច​ ​អ្នក​ប្រសើរ​ ​អ្នក​ស្វែងរក​គុណ​ដ៏​ធំ​ ​ឈ្នះ​មារ​ ​មិន​មាន​កិលេស​ជា​គ្រឿង​ញាប់ញ័រ​ ​ងូត​លាង​កិលេស​ ​ត្រាស់​ដឹង​សច្ចៈ​នោះ​ ​ថា​ជា​ប្រា​ហ្ម​ណ៍​។​
 បុគ្គល​ណា​ ​ដឹង​ច្បាស់​ខន្ធ​បញ្ចកៈ​ ​ដែល​ខ្លួន​ធ្លាប់​នៅ​អាស្រ័យ​ ​ក្នុង​កាលមុន​ផង​ ​ឃើញច្បាស់​ឋានសួគ៌​ ​និង​អបាយភូមិ​ផង​ ​មួយទៀត​ ​បានសម្រេច​ធម៌​ជា​គ្រឿង​អស់​ជាតិ​ ​ជា​អ្នកប្រាជ្ញ​ ​ស្រេច​កិច្ច​ហើយ​ ​ព្រោះ​អភិញ្ញា​ ​តថាគត​ហៅ​បុគ្គល​ ​ដែល​ជា​អ្នក​ប្រព្រឹត្ត​ ​ព្រហ្មចរិយ​ធម៌​ចប់​សព្វគ្រប់​ហើយ​នោះ​ ​ថា​ជា​ព្រាហ្មណ៍​។​ ​

​ចប់​ ​ព្រាហ្មណ​វគ្គ​ ​ទី២៦​។​ ​

ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636865048191493335
ទៅកាន់ទំព័រ៖