ព្រះត្រៃបិដក ភាគ ៥២
ឧទ្ទាន នៃធម្មបទគាថា គឺ
[៣៧] សំដែងអំពីយមកវគ្គ ១ អប្បមាទវគ្គ ១ ចិត្តវគ្គ ១ បុប្ផវគ្គ ១ ពាលវគ្គ ១ បណ្ឌិតវគ្គ ១ អរហន្តវគ្គ ១ សហស្សវគ្គ ១ បាបវគ្គ ១ ទណ្ឌវគ្គ ១ ត្រូវជា ១០ វគ្គ។
ជរាវគ្គ ១ អត្តវគ្គ ១ លោកវគ្គ ១ ពុទ្ធវគ្គ ១ សុខវគ្គ ១ បិយវគ្គ ១ កោធវគ្គ ១ មលវគ្គ ១ ធម្មដ្ឋវគ្គ ១ មគ្គវគ្គ ១ រួមនឹងវគ្គខាងដើម ត្រូវជា ២០វគ្គ។
បកិណ្ណកវគ្គ ១ និរយវគ្គ ១ នាគវគ្គ ១ តណ្ហាវគ្គ ១ ភិក្ខុវគ្គ ១ ព្រាហ្មណវគ្គ ១ បូករួមត្រូវជា ២៦ វគ្គ ដែលព្រះអាទិច្ចពន្ធុទ្រង់សំដែងទុកហើយ។
ក្នុងយមកវគ្គ មាន ២០ គាថា ក្នុងអប្បមាទវគ្គ មាន ១២ គាថា ក្នុងចិត្តវគ្គ មាន ១១ គាថា ក្នុងបុប្ផវគ្គ មាន ១៦ គាថា ក្នុងពាលវគ្គ មាន ១៧ គាថា ក្នុងបណ្ឌិតវគ្គ មាន ១៤ គាថា ក្នុងអរហន្តវគ្គ មាន ១០ គាថា ក្នុងសហស្សវគ្គ មាន ១៦ គាថា ក្នុងបាបវគ្គ មាន ១៣ គាថា ក្នុងទណ្ឌវគ្គ មាន ១៧ គាថា ក្នុងជរាវគ្គ មាន ១១ គាថា ក្នុងអត្តវគ្គ មាន ១២ គាថា ក្នុងលោកវគ្គ មាន ១២ គាថា ក្នុងពុទ្ធវគ្គ មាន ១៦ គាថា ក្នុងសុខវគ្គ និងបិយវគ្គ មាន ១២ គាថា ដូចគ្នា ក្នុងកោធវគ្គ មាន ១៤ គាថា ក្នុងមលវគ្គ មាន ២១ គាថា ក្នុងធម្មដ្ឋវគ្គ មាន ១៧ គាថា ក្នុងមគ្គវគ្គ មាន ១៦ គាថា
ID: 636865054924068416
ទៅកាន់ទំព័រ៖