ព្រះត្រៃបិដក ភាគ ៥២

 ​ការ​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​ឯង​។​ ​ការ​រលត់​ទៅ​នៃ​សង្ខារ​ ​ព្រោះ​រលត់​អវិជ្ជា​ឥតមាន​សេសសល់​ ​ការ​រលត់​ទៅ​នៃ​វិញ្ញាណ​ ​ព្រោះ​រលត់​សង្ខារ​ ​ការ​រលត់​ទៅ​នៃ​នាមរូប​ ​ព្រោះ​រលត់វិញ្ញាណ​ ​ការ​រលត់​ទៅ​នៃស​ឡាយ​ត​នៈ​ ​ព្រោះ​រលត់​នាមរូប​ ​ការ​រលត់​ទៅ​នៃ​ផស្សៈ​ ​ព្រោះ​រល​ត់ស​ឡាយ​ត​នៈ​ ​ការ​រលត់​ទៅ​នៃ​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​ ​ការ​រលត់​ទៅ​នៃ​តណ្ហា​ ​ព្រោះ​រលត់​វេទនា​ ​ការ​រលត់​ទៅ​នៃ​ឧបាទាន​ ​ព្រោះ​រលត់​តណ្ហា​ ​ការ​រលត់​ទៅ​នៃ​ភព​ ​ព្រោះ​រលត់​ឧបាទាន​ ​ការ​រលត់​ទៅ​នៃជា​តិ​ ​ព្រោះ​រលត់​ភព​ ​ជរា​ ​មរណៈ​រលត់​ព្រម​ ​ព្រោះ​រលត់​ជាតិ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ ​ក៏​រមែង​រលត់​ទៅ​។​ ​សេចក្តី​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​ឯង​។​
 លុះ​ព្រះមានព្រះភាគ​ ​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​បន្លឺ​នូវ​ឧបាទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​ធម៌​ទាំងឡាយ​ ​រមែង​ប្រាកដ​ដល់​ព្រាហ្មណ៍​ ​អ្នកមាន​ព្យាយាម​ញ៉ាំង​កិលេស​ឲ្យ​ក្តៅ​ ​អ្នក​ដុត​បង់​នូវ​កិលេស​ ​ក្នុង​កាលណា​ ​ព្រាហ្មណ៍​នោះ​ ​រមែង​កំចាត់​បង់​នូវ​មារ​ ​ព្រមទាំង​សេនា​មារ​ ​ឋិតនៅ​ក្នុង​កាលនោះ​ ​បីដូច​ព្រះអាទិត្យ​រះ​ឡើង​ ​ធ្វើ​អាកាស​ឲ្យ​រុងរឿង​ ​ដោយ​រស្មី​របស់​ខ្លួន​ ​កំចាត់​បង់​នូវ​ងងឹត​ ​ឋិតនៅ​ ​ដូច្នោះឯង​។​ ​សូត្រ​ ​ទី៣​។​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636865058192625367
ទៅកាន់ទំព័រ៖