ព្រះត្រៃបិដក ភាគ ៥២

 [​៤៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ ​ព្រះ​សង្គាម​ជិ​ដ៏​មាន​អាយុ​ ​បាន​ទៅ​នគរ​សាវត្ថី​ ​ដើម្បី​ជួប​ព្រះមានព្រះភាគ​។​ ​ឯ​បុរាណ​ទុតិយិកា​ ​របស់​ព្រះ​សង្គាម​ជិ​ដ៏​មាន​អាយុ​ ​បានឮ​ដំណឹង​ថា​ ​អើ​ឮ​ថា​ ​ព្រះ​សង្គាម​ជិ​ ​មកដល់​នគរ​សាវត្ថី​ហើយ​។​ ​នាង​នោះ​ ​បាន​នាំ​ទារក​ទៅ​ឯ​វត្ត​ព្រះ​ជេតពន​។​ ​សម័យ​នោះ​ ​ព្រះ​សង្គាម​ជិ​ដ៏​មាន​អាយុ​ ​កំពុង​អង្គុយ​នៅក្នុង​វេលា​ថ្ងៃ​ ​ក្បែរ​គល់ឈើ​មួយ​ដើម​។​ ​លំដាប់នោះ​ ​បុរាណ​ទុតិយិកា​ ​របស់​ព្រះ​សង្គាម​ជិ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​រក​ព្រះ​សង្គាម​ជិ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​សង្គាម​ជិ​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​សមណៈ​ ​សូម​លោក​ចិញ្ចឹម​ខ្ញុំ​ទាំង​កូនតូច​ផង​។​ ​និមិត្ត​តែ​បុរាណ​ទុតិយិកា​នោះ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ព្រះ​សង្គាម​ជិ​ដ៏​មាន​អាយុ​នៅ​ស្ងៀម​។​ ​បុរាណ​ទុតិយិកា​ ​របស់​ព្រះ​សង្កា​ម​ជិ​ដ៏​មាន​អាយុ​ ​បាន​ពោល​នឹង​ព្រះ​សង្គាម​ជិ​ដ៏​មាន​អាយុ​ ​ជា​គំរប់​ពីរ​ដង​ផង​ ​យ៉ាងនេះ​ទៀត​ថា​ ​បពិត្រ​សមណៈ​ ​សូម​លោក​ចិញ្ចឹម​ខ្ញុំ​ ​ទាំង​កូនតូច​ផង​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636865060166418261
ទៅកាន់ទំព័រ៖