ព្រះត្រៃបិដក ភាគ ៥២

លុះ​ព្រះមានព្រះភាគ​ ​បាន​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទើប​បន្លឺ​នូវ​ឧទាន​នេះ​ក្នុង​វេលា​នោះ​ថា​ ​
​បុគ្គល​មិនមែន​ស្អាត​ព្រោះ​ទឹក​ទេ​ ​អ្នកផង​ច្រើន​គ្នា​រមែង​ងូតទឹក​នុ៎ះ​ដែរ​ ​សច្ចៈ​(​១​)​ ​១​ ​ធម្មៈ​(​២​)​ ​១​ ​(​មាននៅ​)​ ​ក្នុង​បុគ្គល​ណា​ ​បុគ្គល​នោះ​ទើប​ឈ្មោះថា​ ​ជា​អ្នក​ស្អាត​ផង​ ​ឈ្មោះថា​ជា​ព្រាហ្មណ៍​ផង​។​ ​សូត្រ​ ​ទី៩​។​

 [​៤៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​(​អ្នក​ស្លៀកដណ្តប់​សំពត់​សម្បកឈើ​ ​ឈ្មោះ​ពា​ហិយៈ​)​ ​អាស្រ័យ​នៅ​ទៀប​ឆ្នេរសមុទ្រ​ ​ឈ្មោះ​សុ​ប្បា​រកៈ​ ​ជា​អ្នក​ដែលគេ​ធ្វើសក្ការៈ​ ​គោរព​រាប់អាន​ ​បូជា​កោតក្រែង​ ​បាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គ​លាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​។​ ​កា​លពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​ពួន​សម្ងំ​ក្នុង​ទីស្ងាត់​ ​ស្រាប់តែ​មាន​សេចក្តី​ត្រិះរិះ​កើតឡើង​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​ពួក​ជន​ណាមួយ​ក្នុង​លោក​ ​ជា​ព្រះអរហន្ត​ ​ឬ​សម្រេច​អរហត្តមគ្គ​ ​បណ្តា​អរហន្ត​ទាំងនេះ​ ​ខ្លួន​អញ​ជា​អរហន្ត​មួយ​ដែរ​។​ ​
​(​១​)​ ​បាន​ដល់​វចី​សច្ចៈ​ ​និង​វិរតិ​សច្ចៈ​ ​ឬថា​ញាណ​សច្ចៈ​ ​និង​បរមត្ថ​សច្ចៈ​។​ ​(​២​)​ ​បាន​ដល់​អរិយមគ្គ​ធម៌​ ​និង​អរិយ​ផល​ធម៌​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636865061761539497
ទៅកាន់ទំព័រ៖