ព្រះត្រៃបិដក ភាគ ៥២

 ​[​៤៩​]​ ​កា​លពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​អារាធនា​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ដូច្នេះ​ថា​ ​ម្នា​លពា​ហិយៈ​ ​ឈប់​សិន​ ​កាល​នេះ​ ​ជា​កាលមិនគួរ​ ​ដ្បិត​តថាគត​ចូល​ទៅកាន់​ចន្លោះ​ភូមិ​បិណ្ឌបាត​។​ ​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​ទូល​ព្រះមានព្រះភាគ​ ​ជា​គំរប់​ពីរ​ដង​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ជីវិតន្តរាយ​ ​របស់​ព្រះមានព្រះភាគ​ ​ឬ​ជីវិតន្តរាយ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ដឹង​បាន​ដោយ​ក្រ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​សំដែងធម៌​ប្រោស​ខ្ញុំ​ព្រះអង្គ​ ​សូម​ព្រះ​សុគត​សំដែងធម៌​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​រាត្រី​ដ៏​វែង​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នឹង​ទា​រុ​ចីរិ​យ​បុរស​ ​អស់​វារៈ​ពីរ​ដង​ ​យ៉ាងនេះ​ថា​ ​ម្នា​លពា​ហិយៈ​ ​ឈប់​សិន​ ​កាល​នេះ​ ​ជា​កាលមិនគួរ​ ​ដ្បិត​តថាគត​ចូល​ទៅកាន់​ចន្លោះ​ភូមិ​ ​បិណ្ឌបាត​សិន​។​ ​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​ទូល​ព្រះមានព្រះភាគ​ ​អស់​វារៈ​ ​៣​ ​ដង​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ជីវិតន្តរាយ​ ​របស់​ព្រះមានព្រះភាគ​ ​ឬ​ជីវិតន្តរាយ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ដឹង​បាន​ដោយ​ក្រ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​សំដែងធម៌​ប្រោស​ខ្ញុំ​ព្រះអង្គ​ ​សូម​ព្រះ​សុគត​សំដែងធម៌​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់​រាត្រី​វែង​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636865062675141752
ទៅកាន់ទំព័រ៖