ព្រះត្រៃបិដក ភាគ ៥២

​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នា​លពា​ហិយៈ​ ​ព្រោះហេតុនោះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​រូបារម្មណ៍​ ​ដែល​អ្នក​ឃើញ​ហើយ​ ​គ្រាន់តែ​ជា​រូបារម្មណ៍​ដែល​ឃើញ​ហើយ​ ​សទ្ទារម្មណ៍​ ​ដែល​អ្នក​ឮ​ហើយ​ ​គ្រាន់តែ​ជា​សទ្ទារម្មណ៍​ដែល​ឮ​ហើយ​ ​គន្ធៈ​ ​រសៈ​ ​ផោដ្ឋព្វារម្មណ៍​ ​ដែល​ប៉ះពាល់​ហើយ​ ​គ្រាន់តែ​ជា​អារម្មណ៍​ ​ដែល​ប៉ះពាល់​ហើយ​ ​ធម្មារម្មណ៍​ដែល​អ្នកដឹង​ហើយ​ ​គ្រាន់តែ​ជា​ធម្មារម្មណ៍​ ​ដែល​ដឹង​ហើយ​ ​ម្នា​លពា​ហិយៈ​ ​អ្នក​គប្បី​សិក្សា​យ៉ាងនេះ​ឯង​។​ ​ម្នា​លពា​ហិយៈ​ ​រូបារម្មណ៍​ ​ដែល​អ្នក​ឃើញ​ហើយ​ ​គ្រាន់តែ​ជា​រូបារម្មណ៍​ ​ដែល​ឃើញ​ហើយ​ ​សទ្ទារម្មណ៍​ ​ដែល​អ្នក​ឮ​ហើយ​ ​គ្រាន់តែ​ជា​សទ្ទារម្មណ៍​ដែល​ឮ​ហើយ​ ​គន្ធៈ​ ​រសៈ​ ​ផោដ្ឋព្វារម្មណ៍​ ​ដែល​អ្នក​ប៉ះពាល់​ហើយ​ ​គ្រាន់តែ​ជា​អារម្មណ៍​ដែល​ប៉ះពាល់​ហើយ​ ​ធម្មារម្មណ៍​ ​ដែល​អ្នកដឹង​ហើយ​ ​គ្រាន់តែ​ជា​ធម្មារម្មណ៍​ ​ដែល​ដឹង​ហើយ​ ​ព្រោះ​ហេតុ​ណា​ ​ម្នា​លពា​ហិយៈ​ ​ព្រោះហេតុនោះ​ ​អ្នក​នឹង​លែង​មាន​ ​ម្នា​លពា​ហិយៈ​ ​អ្នក​នឹង​លែង​មាន​ ​ព្រោះ​ហេតុ​ណា​ ​ម្នា​លពា​ហិយៈ​ ​ព្រោះហេតុនោះ​ ​អ្នក​នឹង​មិន​មាន​ក្នុង​ភព​នេះ​ ​និង​ភព​មុខ​ ​និង​មិន​មាន​ក្នុង​ចន្លោះ​ ​នៃ​លោក​ទាំងពីរ​ ​នេះឯង​ជាទីបំផុត​នៃ​ទុក្ខ​។​ ​គ្រានោះ​ ​ចិ​ត្ត​នៃ​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​មាន​ឧបាទាន​ ​ក្នុងខណៈនោះ​ឯង​ ​ដោយ​ធម្មទេសនា​សង្ខេប​ ​របស់​ព្រះមានព្រះភាគ​នេះ​។​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636865062856242110
ទៅកាន់ទំព័រ៖