ព្រះត្រៃបិដក ភាគ ៥២

​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ទូន្មាន​ ​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​ដោយ​ឱវាទ​សង្ខេប​នេះ​ហើយ​ ​ស្តេច​ចៀសចេញ​ទៅ​។​
 [​៥០​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ស្តេច​ចេញផុត​ទៅ​មិនយូរ​ប៉ុន្មាន​ ​មេគោ​មានកូន​ខ្ចី​ ​បុះ​ផ្តួល​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​ឲ្យ​ដាច់​ចាក​ជីវិត​ទៅ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ត្រាច់​បិណ្ឌបាត​ក្នុង​នគរ​សាវត្ថី​ ​រួច​ត្រឡប់​អំពី​បិណ្ឌបាត​ ​វេលា​ខាងក្រោយ​ភត្ត​ ​ចេញ​អំពី​នគរ​ជាមួយ​ភិក្ខុ​ច្រើន​រូប​ ​បាន​ទត​ឃើញ​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ធ្វើ​មរណភាព​ ​លុះ​ទត​ឃើញ​ហើយ​ ​ទើប​ត្រាស់​ប្រាប់​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​យក​សរីរៈ​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​លើកដាក់​លើ​គ្រែ​នាំទៅ​ដុត​ផង​ ​ធ្វើ​ស្តូប​ដល់​សរីរៈ​នោះ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះថា​)​ ​សព្រហ្មចារី​របស់​អ្នក​ទាំងឡាយ​ ​ធ្វើ​មរណភាព​ហើយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​លើ​កស​រី​រៈ​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​ដាក់លើ​គ្រែ​តូច​ ​នាំទៅ​រំលាយ​ ​ទាំង​ធ្វើ​ស្តូប​ដល់​សរីរៈ​នោះ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សរីរៈ​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​រំលាយ​ហើយ​ ​ទាំង​ស្តូប​សម្រាប់​បញ្ចុះ​សរីរៈ​នោះ​ ​ក៏​ធ្វើ​ហើយ​ ​គតិ​របស់​គាត់​ ​តើ​ដូចម្តេច​ ​ដំណើរ​ក្នុង​លោកខាងមុខ​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636865063083915132
ទៅកាន់ទំព័រ៖