ព្រះត្រៃបិដក ភាគ ៥២

​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​ជា​បណ្ឌិត​ ​បាន​ប្រតិបត្តិ​ធម៌​គួរ​ដល់​ព្រះនិព្វាន​ហើយ​ ​មិន​បៀតបៀន​តថាគត​ ​ព្រោះ​ហេតុ​សំដែងធម៌​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​បរិនិព្វាន​ហើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​ទឹក​ ​ដី​ ​ភ្លើង​ ​ខ្យល់​ ​រមែង​មិន​តាំងនៅ​ក្នុង​និព្វាន​ធាតុ​ណា​ ​ពួក​ផ្កាយ​មាន​នាម​ថា​ ​សុក្កៈ​ ​(​មាន​ពន្លឺ​)​ ​រមែង​មិន​ភ្លឺ​ ​ទាំង​ព្រះ​អា​ទិ្យ​ក៏​មិន​រុងរឿង​ ​ក្នុង​និព្វាន​ធាតុ​នោះ​ ​ព្រះចន្ទ​ ​ក៏​មិន​មាន​ពន្លឺ​ក្នុង​និព្វាន​ធាតុ​នោះ​ ​ទាំង​ងងឹត​ក៏​មិន​មាន​ ​ក្នុង​និព្វាន​ធាតុ​នោះ​ទេ​។​ ​ព្រាហ្មណ៍​មាន​នាម​ថា​មុនី​ ​ព្រោះ​មោន​ប្ប​ដិ​បត្តិ​ ​ដឹង​ច្បាស់​នូវ​ព្រះនិព្វាន​ ​ដោយខ្លួនឯង​ ​ក្នុង​កាលណា​ ​រមែង​រួចចាក​រូប​ផង​ ​អរូប​ផង​ ​សុខទុក្ខ​ផង​ ​ក្នុង​កាលនោះ​។​ ​សូត្រ​ ​ទី១០​។​ ​

​ចប់​ ​ពោធិ​វគ្គ​ ​ទី១​។​ ​
​ឧទ្ទាន​នៃ​ពោធិ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ព្រះមានព្រះភាគ​ ​គង់​ក្រោម​ពោធិព្រឹក្ស​ ​៣​ ​លើក​ ​ព្រះមានព្រះភាគ​ ​គង់​ក្រោម​ដើម​អជ​បាល​និគ្រោធ​ ​១​ ​ព្រះ​ថេរៈ​ច្រើន​អង្គ​ ​១​ ​ព្រះ​មហាកស្សប​ ​១​ ​ព្រះមានព្រះភាគ​គង់នៅ​ជិត​ក្រុង​បា​វា​ ​១​ ​ព្រះ​សង្គាម​ជិ​ត្ថេ​រ​ ​១​ ​ពួក​ជដិល​ ​១​ ​ពា​ហិយ​ទា​រុ​ចីរិ​យ​បុរស​ ​១​ ​រួម​ទាំងអស់​ជា​ ​១០​ ​រឿង​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636865063413743998
ទៅកាន់ទំព័រ៖