ព្រះត្រៃបិដក ភាគ ៥២

​ម្នាល​អាវុសោ​ទាំងឡាយ​ ​បណ្តា​ព្រះរាជា​ទាំងពីរ​ព្រះអង្គ​នេះ​ ​គឺ​ព្រះរាជា​ ​ព្រះនាម​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​និង​ព្រះរាជា​ ​ព្រះនាម​បសេនទិកោសល​ ​ព្រះរាជា​អង្គ​ណា​ហ្ន៎​ ​ដែល​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​មាន​ឃ្លាំង​ច្រើន​ ​មាន​រដ្ឋ​ចំណុះ​ច្រើន​ ​មាន​ពាហនៈ​ច្រើន​ ​មាន​ពល​ច្រើន​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើនជាង​។​ ​ឥឡូវនេះ​ ​អន្តរាកថា​ ​របស់​ភិក្ខុ​ទាំងនោះ​ ​ក៏​ផ្អាក​ឈប់​នៅ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ក៏​យាង​ចូល​ទៅ​ឯ​ឧបដ្ឋានសាលា​ ​លុះ​ទ្រង់​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះមានព្រះភាគ​ទ្រង់​គង់​ហើយ​ ​ទើប​ត្រាស់​សួរ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​អង្គុយ​ចួប​ជុំគ្នា​ ​ដោយ​ការ​និយាយ​អ្វី​ ​ក្នុង​កាល​ឥឡូវនេះ​ ​មួយទៀត​ ​អន្តរាកថា​ដូចម្តេច​ ​ដែល​អ្នក​ទាំងឡាយ​ផ្អាក​ទុក​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ពួក​យើងខ្ញុំ​ទាំងឡាយ​ ​ត្រឡប់​អំពី​បិណ្ឌបាត​ ​វេលា​ខាងក្រោយ​ភត្ត​ ​ក្នុង​ក្រុង​សាវត្ថី​នេះ​ ​ហើយ​អង្គុយ​ចួប​ជុំគ្នា​ ​ក្នុង​ឧបដ្ឋានសាលា​ ​មាន​អន្តរាកថា​នេះ​ ​កើតឡើង​ថា​ ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636865064978153477
ទៅកាន់ទំព័រ៖