ព្រះត្រៃបិដក ភាគ ៥២

 [​៥៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​កុមារ​ច្រើន​នាក់​ ​នាំគ្នា​បៀតបៀន​ពស់​នឹង​ដម្បង​ ​ត្រង់​ទី​ជា​ចន្លោះ​នៃ​ក្រុង​សាវត្ថី​ ​និង​វត្ត​ជេតពន​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត​ ​និង​ចីវរ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​ក្នុង​បុព្វណ្ហសម័យ​។​ ​ព្រះមានព្រះភាគ​ ​បាន​ទត​ឃើញ​ពួក​កុមារ​ច្រើន​នាក់​ទាំងនោះ​ ​កំពុងតែ​បៀតបៀន​ពស់​នឹង​ដម្បង​ ​ត្រង់​ទី​ជា​ចន្លោះ​នៃ​ក្រុង​សាវត្ថី​ ​និង​វត្ត​ជេតពន​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​បុគ្គល​ឯណា​ ​កាល​ស្វែងរក​សេចក្តី​សុខ​ដើម្បី​ខ្លួន​ ​ហើយ​បៀតបៀន​ពួក​សត្វ​អ្នក​ប្រាថ្នា​សេចក្តី​សុខ​ ​ដោយ​ដម្បង​ ​បុគ្គល​នោះ​ ​លុះ​លះលោក​នេះ​ទៅ​ ​រមែង​មិនបាន​សេចក្តី​សុខ​ឡើយ​។​
​បុគ្គល​ណា​ ​កាល​ស្វែងរក​សេចក្តី​សុខ​ដើម្បី​ខ្លួន​ ​មិន​បៀតបៀន​ពួក​សត្វ​អ្នក​ប្រាថ្នា​សេចក្តី​សុខ​ ​ដោយ​ដម្បង​ ​បុគ្គល​នោះ​ ​លុះ​លះលោក​នេះ​ទៅ​ ​តែង​បាន​សេចក្តី​សុខ​។​ ​សូត្រ​ ​ទី៣​។​ ​

 [​៥៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636865065694614456
ទៅកាន់ទំព័រ៖