ព្រះត្រៃបិដក ភាគ ៥២

​នាង​បរិ​ព្វា​ជិ​កា​នោះ​ ​បាន​និយាយ​ ​នឹង​បរិ​ព្វា​ជ​ក​នោះ​ជា​គំរប់​ ​៣​ ​ដង​យ៉ាងនេះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ទៅ​នាំ​យក​ប្រេង​ ​ដែល​ជា​ប្រយោជន៍​ដល់​ខ្ញុំ​ ​សម្រាប់​សម្រាលកូន​។​
 [​៥៧​]​ ​សម័យ​នោះ​ឯង​ ​ព្រះរាជា​បសេនទិកោសល​ ​ទ្រង់ប្រទាន​ឲ្យ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ឆាន់​សប្បិ​ ​ឬ​ប្រេង​ ​ក្នុង​ឃ្លាំង​ត្រឹម​ ​១​ ​ឆ្អែត​ ​មិន​ទ្រង់ប្រទាន​ឲ្យ​នាំចេញ​បានទេ​។​ ​គ្រានោះ​ឯង​ ​បរិ​ព្វា​ជ​ក​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ចំណាំតែ​ព្រះរាជា​ព្រះនាម​បសេនទិកោសល​ ​ទ្រង់ប្រទាន​ឲ្យ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ឆាន់​សប្បិ​ ​ឬ​ប្រេង​ ​ក្នុង​ឃ្លាំង​ត្រឹម​ ​១​ ​ឆ្អែត​ ​មិន​ទ្រង់ប្រទាន​ឲ្យ​នាំចេញ​បានទេ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​នឹង​ទៅ​ឯ​ឃ្លាំង​ព្រះរាជា​ព្រះនាម​បសេនទិកោសល​ ​ក្រេប​ផឹក​ប្រេង​ដរាបដល់​ឆ្អែត​ ​ហើយ​មក​ផ្ទះ​វិញ​ ​សឹម​រើ​ឲ្យ​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រពន្ធ​នេះ​ ​សម្រាប់​សម្រាលកូន​។​ ​លំដាប់នោះ​ ​បរិ​ព្វា​ជ​ក​នោះ​ ​ទៅ​ឯ​ឃ្លាំង​ព្រះរាជា​ ​ព្រះនាម​បសេនទិកោសល​ហើយ​ ​ក្រេប​ផឹក​នូវ​ប្រេង​ ​ដរាបដល់​ឆ្អែត​ ​មក​ផ្ទះ​វិញ​ ​ក៏​មិន​អាច​នឹង​រើ​ប្រេង​ឲ្យ​ចេញ​មក​ខាងលើ​ ​ទាំង​មិន​អាច​ធ្វើឲ្យ​ធ្លាក់ចុះ​ទៅ​ខាងក្រោម​បាន​។​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636865067117895863
ទៅកាន់ទំព័រ៖