ព្រះត្រៃបិដក ភាគ ៥២
ទូលសួរនូវការមិនមានអាពាធ មិនមានទុក្ខ មានកំឡាំង ក្រោកឡើងរហ័ស និងការនៅសប្បាយ មួយទៀត សូមព្រះអង្គទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌អស់ ៧ ឆ្នាំ មានគភ៌លំបាក អស់ ៧ ថ្ងៃ ព្រះនាងត្រូវទុក្ខវេទនាដ៏ក្លាខ្លាំង ខ្លោចផ្សា ពាល់ត្រូវហើយ អត់ទ្រាំដោយការត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគព្រះអង្គនោះ ទ្រង់ត្រាស់ដឹងញេយ្យធម៌ចំពោះព្រះអង្គឯងដោយប្រពៃ ព្រោះទ្រង់សំដែងធម៌ ដើម្បីឲ្យលះបង់ទុក្ខបែប នេះ ១ ឱហ្ន៎ ព្រះសង្ឃសាវ័ករបស់ព្រះមានព្រះភាគព្រះអង្គនោះ ប្រតិបត្តិប្រពៃ ព្រោះលោកប្រតិបត្តិហើយ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ព្រោះមិនមានទុក្ខបែបនេះឡើយ ១។ កោលិយរាជបុត្រ (ជាស្វាមី) បានទទួលស្តាប់ពាក្យកោលិយធីតា នាមសុប្បវាសាថា ប្រសើរហើយ រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះកោលិយរាជបុត្រ គង់ក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កោលិយធីតា នាមសុប្បវាសា ថ្វាយបង្គំព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ ទូលសួរការមិនមានអាពាធ មិនមានទុក្ខ មានកំឡាំង ក្រោកឡើងរហ័ស និងការនៅជាសុខសប្បាយ រួចនិយាយផ្តាំ យ៉ាងនេះថា
ID: 636865068061439831
ទៅកាន់ទំព័រ៖