ព្រះត្រៃបិដក ភាគ ៥២
កោលិយធីតា នាមសុប្បវាសា ទ្រទ្រង់គភ៌ អស់ ៧ ឆ្នាំ មានគភ៌លំបាក អស់ ៧ ថ្ងៃ នាងត្រូវទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា អត់ទ្រាំដោយការត្រិះរិះ ៣ យ៉ាងថា ឱហ្ន៎ ព្រះមានព្រះភាគព្រះអង្គនោះ ទ្រង់ត្រាស់ដឹងញេយ្យធម៌ចំពោះព្រះអង្គឯង ដោយប្រពៃ ព្រោះព្រះអង្គទ្រង់សំដែងធម៌ ដើម្បីលះបង់ទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះសង្ឃសាវ័ករបស់ព្រះមានព្រះភាគព្រះអង្គនោះ ប្រតិបត្តិប្រពៃ ព្រោះលោកប្រតិបត្តិហើយ ដើម្បីលះបង់នូវទុក្ខបែបនេះ ១ ឱហ្ន៎ ព្រះនិព្វានជាសុខយ៉ាងក្រៃលែង ព្រោះមិនមានទុក្ខបែបនេះឡើយ ១។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា សូមឲ្យកោលិយធីតា នាមសុប្បវាសា បានសេចក្តីសុខ សូមកុំឲ្យមានរោគ ប្រសូតបុត្ត កុំឲ្យមានរោគ។ ឯកោលិយធីតា នាមសុប្បវាសា ក៏បានសេចក្តីសុខ ឥតមានរោគ ប្រសូតបុត្តក៏ឥតមានរោគ ដំណាលនឹងព្រះពុទ្ធដីកាព្រះមានព្រះភាគ។ កោលិយរាជបុត្រនោះ ត្រេកអរ អនុមោទនាភាសិតរបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ រួចធ្វើប្រទក្សិណហើយ យាងសំដៅមកកាន់គេហដ្ឋានព្រះអង្គវិញ។ កោលិយរាជបុត្រនោះ បានឃើញកោលិយធីតា នាមសុប្បវាសា
ID: 636865068256080963
ទៅកាន់ទំព័រ៖