ព្រះត្រៃបិដក ភាគ ៥២

​បាន​សេចក្តី​សុខ​ ​មិន​មាន​រោគ​ ​ប្រសូត​បុត្ត​ ​មិន​មាន​រោគ​ ​លុះ​កោ​លិយ​រាជបុត្រ​នោះ​ ​បានឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អស្ចារ្យ​ណាស់​ ​ឱ​ហ្ន៎​ ​ចំឡែក​ណាស់​តើ​ ​ព្រះ​តថាគត​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​មែន​ ​មិន​គួរបើ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​នេះ​ ​បាន​សេចក្តី​សុខ​ ​មិន​មាន​រោគ​ ​ប្រសូត​បុត្ត​ ​មិន​មាន​រោគ​ ​ដំណាលគ្នា​នឹង​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​នោះ​សោះ​ ​កោ​លិយ​រាជបុត្ត​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិសោមនស្ស​។​
 [​៦១​]​ ​គ្រានោះ​ ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ ​ហៅ​ស្វាមី​មក​ថា​ ​បពិត្រ​ព្រះ​អយ្យបុត្ត​ ​សូម​ព្រះអង្គ​មក​ ​សូម​ព្រះអង្គ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​ ​តាម​ពាក្យ​របស់ខ្ញុំ​ម្ចាស់​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ ​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​ ​រួច​សូម​ព្រះអង្គ​ក្រាបទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ ​ទ្រទ្រង់​គភ៌​អស់​ ​៧​ ​ឆ្នាំ​ ​មានគភ៌​លំបាក​អស់​ ​៧​ ​ថ្ងៃ​ ​ឥឡូវនេះ​ ​នាង​បាន​សេចក្តី​សុខ​ ​មិន​មាន​រោគ​ ​ប្រសូត​បុត្ត​មិន​មាន​រោគ​ ​នាង​និមន្ត​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយ​ភត្ត​អស់​ ​៧​ ​ថ្ងៃ​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636865068489654323
ទៅកាន់ទំព័រ៖