ព្រះត្រៃបិដក ភាគ ៥២

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សូម​ព្រះមានព្រះភាគ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទ្រង់​ទទួល​ភត្ត​ ​៧​ ​ថ្ងៃ​ ​របស់​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​។​ ​កោ​លិយ​រាជបុត្ត​នោះ​ ​ទទួល​ស្តាប់​ពាក្យ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ថា​ ​ប្រសើរ​ហើយ​ ​រួច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​កោ​លិយ​រាជបុត្ត​នោះ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ ​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​ ​មួយទៀត​ ​នាង​ក្រាបទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ ​ទ្រទ្រង់​គភ៌​ ​អស់​ ​៧​ ​ឆ្នាំ​ ​មានគភ៌​លំបាក​អស់​ ​៧​ ​ថ្ងៃ​ ​ឥឡូវនេះ​ ​នាង​បាន​សេចក្តី​សុខ​ ​មិន​មាន​រោគ​ ​ប្រសូត​បុត្ត​មិន​មាន​រោគ​ ​នាង​និមន្ត​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយ​ភត្ត​អស់​ ​៧​ ​ថ្ងៃ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សូម​ព្រះមានព្រះភាគ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទ្រង់​ទទួល​ភត្ត​ ​៧​ ​ថ្ងៃ​ ​របស់​កោ​លិ​យ​ធីតា​ ​នាម​សុ​ប្ប​វា​សា​ឲ្យ​ទាន​។​
 [​៦២​]​ ​សម័យ​នោះ​ឯង​ ​ឧបាសក​ម្នាក់​ ​និមន្ត​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយ​ភត្ត​ក្នុង​ថ្ងៃស្អែក​។​ ​ឧបាសក​នោះ​ ​ជា​ឧបដ្ឋាក​របស់​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636865068733248256
ទៅកាន់ទំព័រ៖