ព្រះត្រៃបិដក ភាគ ៥២

​លុះតែ​ទក្ខិណាទាន​នេះ​ ​ដែល​បុគ្គល​បាន​ឲ្យហើយ​ ​ដំ​កល់​ទុក​ប្រពៃ​ហើយ​ ​ក្នុង​សង្ឃ​ ​ទើប​សម្រេចផល​ដោយ​រួសរាន់​ ​ដើម្បី​ប្រយោជន៍​ដល់​ប្រេត​នោះ​ ​អស់​កាល​ជា​អង្វែង​។​ ​ញាតិធម៌​នោះ​ ​ឈ្មោះថា​ ​មហា​បពិត្រ​ ​បាន​សំដែង​ជា​បែបយ៉ាង​ហើយ​ ​ការ​បូជា​ដ៏​ថ្លៃថ្លា​ ​ចំពោះ​ប្រេត​ទាំងឡាយ​ ​ឈ្មោះថា​ ​បាន​ធ្វើ​ហើយ​ផង​ ​កំលាំង​កាយ​នៃ​ភិក្ខុ​ទាំងឡាយ​ ​ឈ្មោះថា​ ​បាន​បំពេញ​ឲ្យហើយ​ផង​ ​បុណ្យ​ ​ឈ្មោះថា​ ​បាន​សន្សំទុក​ ​មិនមែន​តិច​ឡើយ​ផង​។​

​ចប់​ ​តិរោកុឌ្ឌ​កណ្ឌ​។​


​ខុទ្ទកបាឋ​ ​និធិ​កណ្ឌ​


 [​៩​]​ ​បុរស​កប់​កំណប់ទ្រព្យ​ទុក​ក្នុង​ទី​ជ្រៅ​ ​ជាទីបំផុត​នៃ​ទឹក​ ​ដោយ​គិតថា​ ​កាលបើ​កិច្ច​ដែល​ត្រូវការ​ ​កើតឡើង​ហើយ​ ​ទ្រព្យ​នេះ​ ​នឹង​បាន​ជា​ប្រយោជន៍​ ​ដល់​អាត្មាអញ​ ​ដែល​ត្រូវ​ពួក​បច្ចាមិត្រ​ពោល​បង្កាច់​ ​នឹង​បាន​ដោះខ្លួនចេញ​ពី​ស្តេច​ ​ឬ​ត្រូវ​ចោរ​បៀតបៀន​ ​នឹង​បាន​ដោះខ្លួនចេញ​ពី​ចោរ​ ​នឹង​បាន​ដោះបំណុល​ ​ឬ​ក្នុង​ពេល​ទុរភិក្ស​ ​ឬក៏​ក្នុង​កាល​អន្តរាយ​ទាំងឡាយ​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636864790701565753
ទៅកាន់ទំព័រ៖