ព្រះត្រៃបិដក ភាគ ៥២

​អារម្មណ៍​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីស្រឡាញ់​ ​អារម្មណ៍​ជា​ទុក្ខ​ ​រមែង​គ្រប​សង្កត់​នូវ​បុគ្គល​អ្នក​ប្រមាទ​ ​ដោយ​សភាព​ជាទី​ត្រេកអរ​ ​ដោយ​សភាព​ជាទីស្រឡាញ់​ ​ដោយ​សភាព​នៃ​សេចក្តី​សុខ​។​ ​សូត្រ​ ​ទី៨​។​

 [​៦៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ប្រាសាទ​នៃ​មិគា​រមាតា​ ​ក្នុង​វត្ត​បុព្វារាម​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ប្រយោជន៍​ណាមួយ​ ​របស់​នាង​វិ​សា​ខា​មិគា​រមាតា​ ​ជា​ប្រយោជន៍​ជាប់​ទាក់ទង​នឹង​ព្រះបាទ​បសេនទិកោសល​។​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​មិន​ពិចារណា​ប្រយោជន៍​នោះ​តាមបំណង​ឡើយ​។​ ​គ្រានោះ​ ​នាង​វិ​សា​ខា​មិគា​រមាតា​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ទាំង​ថ្ងៃ​ក្តៅ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នាង​វិ​សា​ខា​មិគា​រមាតា​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាលនាង​វិសាខា​ ​នាង​មក​អំពី​ណា​ទាំង​ថ្ងៃ​ក្តៅ​ម៉្លេះ​។​ ​នាងវិសាខា​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រយោជន៍​នីមួយ​ ​របស់ខ្ញុំ​ព្រះអង្គ​ក្នុង​ទីនេះ​ ​ជា​ប្រយោជន៍​ជាប់​ទាក់ទង​នឹង​ព្រះបាទ​បសេនទិកោសល​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​មិន​ពិចារណា​ប្រយោជន៍​នោះ​ ​តាមបំណង​ឡើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636865069670881885
ទៅកាន់ទំព័រ៖