ព្រះត្រៃបិដក ភាគ ៥២

 [​៦៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​នន្ទ​ដ៏​មាន​អាយុ​ ​ជា​ព្រះអនុជ​ ​ជា​បុត្រ​ព្រះ​មាតុច្ឆា​នៃ​ព្រះមានព្រះភាគ​ ​និយាយប្រាប់​ពួក​ភិក្ខុ​ច្រើន​រូប​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ទេ​ ​ខ្ញុំ​មិន​អាច​នឹង​ទ្រទ្រង់​ព្រហ្មចរិយៈ​បានទេ​ ​ខ្ញុំ​មុខ​ជា​នឹង​ពោល​លាសិក្ខា​ ​ត្រឡប់ទៅ​កាន់​ភេទ​ថោកទាប​វិញ​។​ ​លំដាប់នោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​នន្ទ​ដ៏​មាន​អាយុ​ ​ជា​ព្រះអនុជ​ ​និង​ជា​បុត្រ​ព្រះ​មាតុច្ឆា​ ​នៃ​ព្រះមានព្រះភាគ​ ​បាន​និយាយប្រាប់​ពួក​ភិក្ខុ​ច្រើន​រូប​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ទេ​ ​ខ្ញុំ​មិន​អាច​ទ្រទ្រង់​ព្រហ្មចរិយ​ធម៌​បានទេ​ ​ខ្ញុំ​មុខ​ជា​នឹង​ពោល​លាសិក្ខា​ ​ត្រឡប់ទៅ​កាន់​ភេទ​ថោកទាប​វិញ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ ​១​ ​រូប​មក​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ចូរ​ហៅ​នន្ទ​ភិក្ខុ​ ​តាម​ពាក្យ​តថាគត​ថា​ ​ម្នាល​អាវុសោ​នន្ទ​ ​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ហៅ​អ្នក​។​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636865071942851835
ទៅកាន់ទំព័រ៖