ព្រះត្រៃបិដក ភាគ ៥២

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​រលឹក​ឃើញ​ពាក្យ​នោះ​ ​បាន​ជា​មិន​ត្រេកអរ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​មិន​អាច​ទ្រទ្រង់​ព្រហ្មចរិយៈ​បាន​ ​នឹង​ពោល​លាសិក្ខា​ ​ត្រឡប់ទៅ​កាន់​ភេទ​ថោកទាប​វិញ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចាប់​ព្រះ​នន្ទ​ដ៏​មាន​អាយុ​ ​ត្រង់​ដើមដៃ​ ​ហើយ​បាត់​អំពី​វត្ត​ជេតពន​ ​ទៅ​ប្រាកដ​ឯ​ស្ថាន​តាវត្តឹង្ស​ទេវលោក​ ​ដូចជា​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​បត់​ ​ឬបត់​ដៃ​ដែល​លា​ដូច្នោះ​។​
 [​៦៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​ស្ត្រី​ទេពអប្សរ​ ​ចំនួន​ ​៥០០​ ​រូប​ ​មាន​សម្បុរ​ដូច​សម្បុរ​ជើង​ព្រាប​ ​បាន​មក​គាល់​បំរើ​ព្រះឥន្ទ្រ​ ​ជា​ស្តេច​ទេវតា​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ហៅ​ព្រះ​នន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​នន្ទ​ ​អ្នក​ឃើញ​ពួក​ស្ត្រី​ទេពអប្សរ​ចំនួន​ ​៥០០​ ​រូប​ ​ដែល​មាន​សម្បុរ​ដូចជា​សម្បុរ​ជើង​ព្រាប​នេះ​ដែរ​ឬ​។​ ​ព្រះ​នន្ទ​ក្រាបទូល​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​នន្ទ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​នាង​សាកិយានី​ជនបទ​កល្យាណី​ ​និង​ពួក​ស្ត្រី​ទេពអប្សរ​ចំនួន​ ​៥០០​ ​រូប​ ​ដែល​មាន​សម្បុរ​ដូចជា​សម្បុរ​ជើង​ព្រាប​នេះ​ ​តើ​ស្ត្រី​ណា​ ​មាន​រូបល្អ​ជាង​ ​គួរ​រមិលមើល​ជាង​ ​គួរ​ជ្រះថ្លា​ជាង​។​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636865072383467036
ទៅកាន់ទំព័រ៖