ព្រះត្រៃបិដក ភាគ ៥២

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មេ​ស្វា​ ​មាន​រោម​រេច​ ​កំបុត​ស្លឹកត្រចៀក​ ​និង​ច្រមុះ​យ៉ាងណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នាង​សាកិយានី​ជនបទ​កល្យាណី​ ​បើ​ប្រៀបធៀប​នឹង​ពួក​ស្ត្រី​ទេពអប្សរ​ទាំង​ ​៥០០​ ​រូប​នេះ​ ​មិនដល់​នូវ​ការរាប់​ ​មិនបាន​មួយ​ចំណិត​ ​ទាំង​មិន​គួរ​នឹង​ប្រៀបផ្ទឹម​ទេ​ ​ប្រហែលគ្នា​នឹង​ ​មេ​ស្វា​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​ស្ត្រី​ទេពអប្សរ​ទាំង​ ​៥០០​ ​រូប​នេះ​ ​មាន​រូបល្អ​ជាង​ផង​ ​គួរ​រមិលមើល​ជាង​ផង​ ​គួរ​ជ្រះថ្លា​ជាង​ផង​។​ ​ម្នាល​នន្ទ​ ​អ្នក​ចូរ​ត្រេកអរ​ចុះ​ ​ម្នាល​នន្ទ​ ​អ្នក​ចូរ​ត្រេកអរ​ចុះ​ ​តថាគត​ជា​អ្នកធានា​ឲ្យ​អ្នក​បាន​ពួក​ស្ត្រី​ទេពអប្សរ​ទាំង​ ​៥០០​ ​រូប​ ​ដែល​មាន​សម្បុរ​ដូចជា​សម្បុរ​ជើង​ព្រាប​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ព្រះមានព្រះភាគ​ ​ធានា​ឲ្យ​ខ្ញុំ​ព្រះអង្គ​ ​បាន​ពួក​ស្ត្រី​ទេពអប្សរ​ ​៥០០​ ​រូប​ ​ដែល​មាន​សម្បុរ​ដូច​សម្បុរ​ជើង​ព្រាប​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​ត្រេកអរ​ក្នុង​ព្រហ្មចរិយ​ធម៌​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចាប់​នន្ទ​ភិក្ខុ​ដ៏​មាន​អាយុ​ ​ត្រង់​ដើមដៃ​ ​ហើយ​បាត់​អំពី​តាវត្តឹង្ស​ទេវលោក​ ​មក​ប្រាកដ​នាវ​ត្ត​ជេតពន​ ​ដូចជា​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​បត់​ ​ឬបត់​ដៃ​ ​ដែល​លា​ដូច្នោះឯង​។​ ​ពួក​ភិក្ខុ​បានឮ​ថា​ ​ព្រះ​នន្ទ​ដ៏​មាន​អាយុ​ ​ជា​ព្រះអនុជ​ ​ជា​បុត្ត​ព្រះ​មាតុច្ឆា​នៃ​ព្រះមានព្រះភាគ​ ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ព្រោះ​ហេតុ​ ​(​ចង់បាន​)​ ​នូវ​ពួក​ស្ត្រី​ទេពអប្សរ​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636865072626910961
ទៅកាន់ទំព័រ៖