ព្រះត្រៃបិដក ភាគ ៥២

​ក៏បាន​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចារ្យ​ ​អាត្មាអញ​បាន​ប្រព្រឹត្ត​ចប់ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​នន្ទ​ដ៏​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​រូប​ដែរ​។​
 [​៧០​]​ ​លំដាប់នោះ​ឯង​ ​ទេវតា​មួយ​អង្គ​ ​កាល​វេលា​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​មាន​រស្មី​រុងរឿង​ ​ញ៉ាំង​វត្ត​ជេតពន​ជុំវិញ​ទាំងអស់​ឲ្យ​ភ្លឺស្វាង​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិត​ក្នុង​ទីសម​គួរ​។​ ​លុះ​ទេវតា​នោះ​ ​ឈរ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ក្រាបទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​នន្ទ​ដ៏​មាន​អាយុ​ ​ជា​ព្រះអនុជ​ ​ជា​បុត្ត​ព្រះ​មាតុច្ឆា​នៃ​ព្រះមានព្រះភាគ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ហើយ​។​ ​ញាណ​ក៏​កើត​ដល់​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​នន្ទ​ភិក្ខុ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​មែន​។​ ​លុះ​កន្លង​រាត្រី​នោះ​ហើយ​ ​ព្រះ​នន្ទ​ដ៏​មាន​អាយុ​ ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636865073081256948
ទៅកាន់ទំព័រ៖