ព្រះត្រៃបិដក ភាគ ៥២

​ក៏បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​នន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ធានា​ឲ្យ​ខ្ញុំ​ព្រះអង្គ​បាន​ពួក​ស្ត្រី​ទេពអប្សរ​ទាំង​ ​៥០០​ ​រូប​ ​មាន​សម្បុរ​ដូចជា​សម្បុរ​ជើង​ព្រាប​ ​ដោយ​ការ​ប្តេជ្ញា​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​រួចចាក​ការ​ប្តេជ្ញា​នុ៎ះ​នឹង​ព្រះមានព្រះភាគ​ហើយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​នន្ទ​ ​ទោះបី​តថាគត​ ​ក៏បាន​កំណត់​ដឹងចិត្ត​របស់​អ្នក​ដោយចិត្ត​ថា​ ​នន្ទ​ភិក្ខុ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ដែរ​ ​ទាំង​ទេវតា​ ​ក៏បាន​ប្រាប់​សេចក្តី​នុ៎ះ​ដល់​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​នន្ទ​ជា​ព្រះអនុជ​ ​ជា​បុត្រ​ព្រះ​មាតុច្ឆា​នៃ​ព្រះមានព្រះភាគ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​នន្ទ​ ​ចិត្ត​របស់​អ្នក​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​មាន​សេចក្តី​ប្រកាន់​ ​ក្នុង​កាលណា​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636865073288888824
ទៅកាន់ទំព័រ៖