ព្រះត្រៃបិដក ភាគ ៥២

​ឯត​ថា​គត​ ​ក៏​ផុត​ស្រឡះ​ចាក​ការ​ប្តេជ្ញា​នុ៎ះ​ ​ក្នុង​កាលនោះ​ដែរ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទើប​ទ្រង់​បន្លឺ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​
​ភិក្ខុ​ណា​ ​បាន​ឆ្លង​ភក់​ ​គឺ​កាម​ ​បាន​ញាំញី​បន្លា​ ​គឺ​កាម​ ​ភិក្ខុ​នោះ​ ​បាន​ដល់​នូវ​ការ​អស់​មោហៈ​ ​រមែង​មិន​ញាប់ញ័រ​ព្រោះ​សុខ​ ​និង​ទុក្ខ​ឡើយ​។​ ​សូត្រ​ ​ទី២​។​

 [​៧១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ចំនួន​ ​៥០០​ ​រូប​ ​មាន​ព្រះ​យសោ​ជៈ​ជា​ប្រធាន​ ​បាន​និមន្ត​ទៅ​នគរ​សាវត្ថី​ ​ដើម្បី​គាល់​ព្រះមានព្រះភាគ​។​ ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​កាល​និយាយសំណេះសំណាល​ជាមួយនឹង​ពួ​កនេ​វាសិក​ភិក្ខុ​ ​ឲ្យ​ក្រាល​សេនាសនៈ​ ​ទុកដាក់​បាត្រ​ចីវរ​ ​ក៏​មាន​សំឡេង​កងរំពង​ ​មាន​សំឡេង​ខ្លាំង​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​សូរ​សំឡេង​កងរំពង​ ​សូរ​សំឡេង​ខ្លាំង​ ​ទំនង​ដូច​ព្រានសំណាញ់​ក្នុង​កាល​ចាប់ត្រី​ ​តើ​ជា​សំឡេង​អ្វី​។​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636865073545203484
ទៅកាន់ទំព័រ៖