ព្រះត្រៃបិដក ភាគ ៥២

​ព្រះ​អានន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ភិក្ខុ​ ​៥០០​ ​រូប​ ​មាន​ព្រះ​យសោ​ជៈ​ជា​ប្រធាន​នុ៎ះ​ ​បាន​មកដល់​នគរ​សាវត្ថី​ ​ដើម្បី​គាល់​ព្រះមានព្រះភាគ​ ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​កាល​និយាយសំណេះសំណាល​ជាមួយនឹង​ពួ​កនេ​វាសិក​ភិក្ខុ​ឲ្យ​ ​ក្រាល​សេនាសនៈ​ ​ទុកដាក់​បាត្រ​ចីវរ​ ​ក៏​មាន​សំឡេង​កងរំពង​ ​មាន​សំឡេង​ខ្លាំង​។​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទៅ​ហៅ​ពួក​ភិក្ខុ​ទាំងនោះ​ ​តាម​ពាក្យ​តថាគត​ថា​ ​ព្រះ​សាស្តា​ត្រាស់​ហៅ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ចូល​ទៅ​រក​ពួក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​នឹង​ពួក​ភិក្ខុ​ទាំងនោះ​ថា​ ​ព្រះ​សាស្តា​ ​ត្រាស់​ហៅ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួលពាក្យ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​អើ​ ​អាវុសោ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចម្តេច​ ​បាន​ជា​អ្នក​ទាំងឡាយ​ ​មាន​សំឡេង​កងរំពង​ ​មាន​សំឡេង​ខ្លាំង​ ​ទំនង​ដូចជា​ពួក​ព្រានសំណាញ់​ក្នុង​កាល​ចាប់ត្រី​។​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636865073770536372
ទៅកាន់ទំព័រ៖