ព្រះត្រៃបិដក ភាគ ៥២

​កំណប់ទ្រព្យ​ ​គឺ​បុណ្យ​ ​មិន​ទួទៅ​ ​ដល់​ពួក​ជន​ដទៃ​ ​ជា​របស់​ដែល​ចោរលួច​ទៅ​មិនបាន​។​ ​កំណប់ទ្រព្យ​ ​គឺ​បុណ្យ​ណា​ ​ជាប់​តាម​ខ្លួន​ទៅ​បាន​ ​អ្នកប្រាជ្ញ​ ​គួរ​ធ្វើ​នូវ​កំណប់ទ្រព្យ​ ​គឺ​បុណ្យ​នោះ​ ​កំណប់ទ្រព្យ​ ​គឺ​បុណ្យ​នុ៎ះ​ ​ឲ្យ​នូវ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ពួក​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ប្រាថ្នា​ណាស់​ ​នូវ​ផល​ណា​ ​ៗ​ ​ផល​ទាំង​ពួ​ងនោះៗ​ ​រមែង​បាន​ដោយ​កំណប់ទ្រព្យ​ ​គឺ​បុណ្យ​នុ៎ះ​។​ ​ភាពជា​អ្នកមាន​សម្បុរ​ផូរផង់​ ​មាន​សំឡេង​ពីរោះ​ ​ទ្រង់ទ្រាយ​ល្អ​ ​រូបល្អ​ ​ជា​អធិបតី​ ​មានយស​បរិវារ​ ​ផល​ទាំងអស់​ ​រមែង​បាន​ដោយ​កំណប់ទ្រព្យ​ ​គឺ​បុណ្យ​នុ៎ះ​។​ ​ភាពជា​ស្តេច​ប្រទេស​រាជ​ ​ឥស្សរិយយស​ ​សេចក្តី​សុខ​របស់​ស្តេច​ចក្រពត្តិ​ជាទីស្រឡាញ់​ ​ភាពជា​ស្តេច​នៃ​ទេវតា​ ​ក្នុង​ទេពនិកាយ​ទាំងឡាយ​ ​ផល​ទាំងអស់​ ​រមែង​បាន​ដោយ​កំណប់ទ្រព្យ​ ​គឺ​បុណ្យ​នុ៎ះ​។​ ​សម្បត្តិ​ជា​របស់​មនុស្ស​ណា​ផង​ ​សេចក្តី​ត្រេកអរ​ ​ក្នុង​ទេវលោក​ណា​ផង​ ​សម្បត្តិ​ ​គឺ​ព្រះនិព្វាន​ណា​ផង​ ​សម្បត្តិ​ទាំងអស់​ ​រមែង​បាន​ដោយ​កំណប់ទ្រព្យ​ ​គឺ​បុណ្យ​នុ៎ះ​។​ ​ភាព​នៃ​បុគ្គល​កាល​អាស្រ័យ​មិត្ត​សម្បទា​ ​បើ​ប្រកប​សេចក្តី​ព្យាយាម​ ​ដោយ​ឧបាយ​ ​ដែល​ត្រូវជា​អ្នក​ស្ទាត់​ក្នុង​វិជ្ជា​ ​និង​វិមុត្តិ​ ​ឥដ្ឋផល​ទាំងអស់​ ​បាន​ដោយ​កំណប់ទ្រព្យ​ ​គឺ​បុណ្យ​នុ៎ះ​។​ ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636864791085347704
ទៅកាន់ទំព័រ៖