ព្រះត្រៃបិដក ភាគ ៥២

​ក៏បាន​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​យើង​ទាំងឡាយ​ ​ត្រូវ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ជា​អ្នក​ប្រាថ្នា​សេចក្តី​ចំរើន​ ​ស្វែងរក​ប្រយោជន៍​ ​ព្រះអង្គ​អនុគ្រោះ​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ទ្រង់​បណ្តេញ​ហើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​គប្បី​ប្រាថ្នា​ប្រយោជន៍​ ​ចំពោះ​ពួក​យើង​កាល​នៅ​ដោយ​ការប្រព្រឹត្តិ​យ៉ាងណា​ ​ពួក​យើង​ ​គួរ​សម្រេចការ​នៅ​ ​ដោយ​ការប្រព្រឹត្តិ​យ៉ាងនោះ​ចុះ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួលពាក្យ​ព្រះ​យសោ​ជៈ​ដ៏​មាន​អាយុ​ថា​ ​អើ​អាវុសោ​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​ចៀសចេញ​ទៅ​ ​មិន​មាន​សេចក្តី​ប្រមាទ​ ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះនិព្វាន​ ​លុះដល់​ខាងក្នុង​វស្សា​នោះ​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ត្រៃវិជ្ជា​ទាំងអស់គ្នា​។​
 [​៧៤​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ក្រុង​សាវត្ថី​ ​តាម​សមគួរ​ដល់​អធ្យាស្រ័យ​ហើយ​ ​ស្តេច​ចៀសចេញ​ទៅកាន់​ចារិក​ ​ក្នុង​ក្រុង​វេសាលី​ ​កាល​ត្រាច់​ទៅកាន់​ចារិក​ ​តាមលំដាប់​ ​បាន​ទៅដល់​ក្រុង​វេសាលី​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ជិត​ក្រុង​វេសាលី​នោះ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​កំណត់ចិត្ត​ពួក​ភិក្ខុ​ ​អ្នក​នៅ​ប្រប​ឆ្នេរ​ស្ទឹង​វគ្គុ​មុ​ទា​ ​ដោយ​ព្រះទ័យ​ហើយ​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ ​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ថា​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636865074261614460
ទៅកាន់ទំព័រ៖