ព្រះត្រៃបិដក ភាគ ៥២
ពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា នៅក្នុងទិសណា ម្នាលអានន្ទ ទិសនុ៎ះឯង ដូចជាមានពន្លឺដល់តថាគត ម្នាលអានន្ទ ទិសនុ៎ះឯង ដូចជាមានរស្មីដល់តថាគត ភិក្ខុទាំងនោះ តថាគតមិនមែនស្អប់ខ្ពើមនឹងទៅរកទេ តថាគត មិនមែនស្អប់ខ្ពើមនឹងធ្វើទុកក្នុងចិត្តទេ ម្នាលអានន្ទ គួរអ្នកបញ្ជូនទូតទៅក្នុងសំណាក់ពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា ដោយពាក្យថា ព្រះសាស្តា ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ព្រះសាស្តា ចង់ចួបលោកដ៏មានអាយុទាំងឡាយ។ ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកភិក្ខុមួយរូប លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ អ្នកចូរមក អ្នកចូរទៅរកពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទា លុះចូលទៅដល់ហើយ ចូរនិយាយប្រាប់ពួកភិក្ខុអ្នកនៅប្របឆ្នេរស្ទឹងវគ្គុមុទាយ៉ាងនេះថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកដ៏មានអាយុទាំងឡាយ ព្រះសាស្តា ចង់ចួបនឹងលោកដ៏មានអាយុទាំងឡាយ។ ភិក្ខុនោះ បានទទួលពាក្យព្រះអានន្ទដ៏មានអាយុថា អើអាវុសោ ហើយក៏ស្រាប់តែបាត់អំពីកូដាគារសាលា នាមហាវ័ន ទៅប្រាកដក្នុងទីចំពោះមុខភិក្ខុទាំងនោះ ប្របឆ្នេរស្ទឹងវគ្គុមុទា ដូចជាបុរសមានកំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលាដូច្នោះ។ លំដាប់នោះ ភិក្ខុនោះ
ID: 636865074516919063
ទៅកាន់ទំព័រ៖